website_news:2020181202

ឃាត់ខ្លួនពលរដ្ឋខ្មែរ០២នាក់ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់

https://www.facebook.com/GDIOfficial 17-12-2020

កោះកុង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបឆ្វេង ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ០២នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០២នាក់នេះ មាន ១-ឈ្មោះ ប៉ាវ វីណា ភេទស្រី អាយុ ៤៩ឆ្នាំ, ២-ឈ្មោះ សេង រក្សា ភេទស្រី អាយុ ១១ឆ្នាំ នៅភូមិកោះកាកូវ ឃុំព្រែកក្រាស ស្រុកកំត្រាច ខេត្តកំពត និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

website_news/2020181202.txt · Last modified: 2020/12/18 13:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki