website_news:2020190203

ការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ 2019 មានការធ្លាក់ចុះជាង៨០ភាគរយ

http://kampucheathmey.com/ 19/2/2020 9:56 Am

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ 2019 មានចំនួនជិត7ម៉ឺន នាក់ថយចុះជាង 80 ភាគរយបើប្រៀបធៀបទៅឆ្នាំ 2018 កន្លងទៅមានចំនួនជាង 34 ម៉ឺននាក់នាក់។ ក្នុងចំណោមពលករទាំងនោះទៅធ្វើការនៅថៃច្រើនជាងគេមានរហូតដល់ទៅជាង5ម៉ឺន 7ពាន់នាក់ និងប្រទេសដែលបញ្ជួនតិចជាងគេគឺប្រទេសម៉ាឡេស៊ី ដែលមានចំនួនតែ33នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅតាមបណ្តាប្រទេសចំនួន7 រួមមានប្រទេថៃ កូរ៉េ ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានផ្ញើប្រាក់មកក្រុមគ្រួសារវិញប្រមាណជាង2ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សំអឿន

website_news/2020190203.txt · Last modified: 2020/02/19 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki