website_news:2020190206

មានគ្រប់សព្វ! អ្នកអត់កូនប្រើ អាចទិញកូនតាម Online អត់ហត់បង្កើត តម្លៃចន្លោះពី ១៤០០ ដុល្លារឡើងទៅ

https://www.knongsrok.com/ 2020-02-17

ពិភពលោកកាន់តែអភិវឌ្ឍធ្វើឲ្យរបស់របរគ្រប់សព្វ បច្ចុប្បន្នរមែងដាក់ឲ្យបញ្ជាទិញតាម Online ជាជាងធ្វើដំណើរទៅទិញដោយផ្ទាល់នៅឯហាងឬផ្សារទំនើប។ ក្រឡេកទៅប្រទេសម៉ាឡេស៊ីឯណោះវិញ កំពុងមានការការពេញនិយមពាក់ព័ន្ធនឹងការទិញយកទារកឬទិញកូនតាម Online ដោយតម្លៃយ៉ាងទាបបំផុតពី ១០០០០ រីងហ្គីតឬជាង ១៤០០ ដុល្លារអាមេរិកឡើងទៅ។ ដំណើរការនៃការបញ្ជាទិញអ្នកអាចចូលទៅកាន់បណ្តាញសង្គមហើយវាយពាក្យ 'Anak Angkat' ឬជាភាសាអង់គ្លេសមានន័យថា 'adopted child' នោះអ្នកនឹងឃើញមានការការបង្ហោះពាក់ព័ន្ធការលក់ទិញទារក ដែលមានតម្លៃជាមធ្យមចន្លោះពី ១០០០០០ ទៅ ២០០០០ រីងហ្គីតឬប្រហែល ១៤០០ ទៅ ២៨០០ ដុល្លារ។ ប្រសិនអ្នកសម្រេចចិត្តទិញចាំបាច់ត្រូវធ្វើការកក់លុយប្រមាណ ២០០០ ទៅ ៧០០០ រីងហ្គីតបន្ថែមទៀត ដើម្បីរត់ការសំបុត្រចេញពីមន្ទីរពេទ្យដែលម្តាយរបស់ទារកបានផ្តល់កំណើតឲ្យកូន។ ប៉ុន្តែក៏មានបញ្ហារកាំរកូសខ្លះ សោតយ៉ាងដូចជាស្រ្តីធ្លាប់មានបទពិសោធន៍លើការទិញទារក Online មួយរូប និយាយថាកន្លងទៅអ្នកស្រីបានចរចាតម្លៃគ្នារួចរាល់ហើយ ដោយថែមទាំងទៅទិញសម្ភារៈទារកទុកនៅផ្ទះថែមទៀត លុះចុះឡើងម្តាយដែលជាអ្នកត្រូវបង្កើតបែរជាថាមិនប្រគល់ឲ្យព្រោះអីមានគេដេញថ្លៃដាក់ឲ្យតម្លៃកល់ជាងហ្នឹងទៅវិញ៕

website_news/2020190206.txt · Last modified: 2020/02/19 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki