website_news:2020190611

វេទិកាលើកកម្ពស់ការយល់ដឹងស្តីពី កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

https://www.facebook.com/deputygovernoryousophear/ 18-06-2020

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលទទួលបានជំនួយឧបត្ថម្ភពីអង្គការដែនដីមនុស្សហូរឡង់ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពី “ កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ” ដល់យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ កម្ពុជាខេត្តសមរាប។

វេទិកាលើកកម្ពស់ការយល់ដឹងនេះ ដើម្បីផ្តល់ការយល់ដឹងអំពីសុវត្ថិភាពអ៊ីនធឺណិត និងរបៀបក្នុងការកាត់បន្ថយហានិភ័យនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងកំឡុងរាតត្បាតនៃជម្ងឺកូវីដ ១៩ ។ ដើម្បីរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យនៃជម្ងឺរាតត្បាតនៃជំងឺកូវិដ19 ក្រុមការងារអង្គការ បានផ្តល់ជូននូវម៉ាស និងចែលលាងដៃដល់យុវជន សម្រាប់រក្សាអនាម័យចាំបាច់ និងវិធីរក្សាអនាម័យនានាផងដែរ ។

ថ្លែងនៅក្នុងពិធីបើកវេទិកា លោក ម៉ិត សុវណ្ណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាប្រធានក្រុមការងារបង្ការទប់ស្កាត់នៃលេខាធិការដ្ឋាន គ ខ ប ជ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជួញដូរមនុស្ស បានជំរុញដល់ថ្នាក់ដឹកនាំសាលារដ្ឋក្នុងខេត្ត និងយុវជនខាងលើដែលចូលរួមកម្មវិធីនេះ ឲ្យធ្វើការផ្សព្វផ្សាយដល់សិក្សានុសិស្ស មិត្តភ័ក្ក បងប្អូងឲ្យមានការយល់ដឹងអំពីការរំលោកបំពាន ឬការកេងប្រវ័ញ្ចលើកុមារ តាមប្រព័ន្ធអនឡាញ និងហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ។ សូមចូលរួមទាំងអស់គ្នា ដើម្បីការពារ និងទប់ស្កាត់ការរំលោភបំពាន និងការកេងប្រវ័ញ្ចលើកុមារលើគ្រប់រូបភាព។

website_news/2020190611.txt · Last modified: 2020/06/19 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki