website_news:2020190612

ស្រីខ្មែរចំនួន ០៤នាក់ ធ្វើដំណើរត្រឡប់មកពីវៀតណាមវិញ ដោយករណីចាញ់បោក មេខ្យល់ យកទៅជួញដូរនៅប្រទេសចិន

https://www.facebook.com/GDIOfficial 19-06-2020

នៅថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលជូនលោកស្រី ឯក សុវណ្ណភារៈ អភិបាលរង ខេត្តស្វាយរៀង និងដោយមានការចូលរួមពី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង មកទទួលពលរដ្ឋខ្មែរស្រី ចំនួន ០៤នាក់ ធ្វើដំណើរត្រឡប់មកពីវៀតណាមវិញ ដោយករណីចាញ់បោកមេខ្យល់ យកទៅជួញដូរនៅប្រទេសចិន។ ដោយមានការសំណូមពរ ពីតំណាងប្រធានមន្ទីរ បានស្នើសុំ ស្ថាប័ន ចតា្តឡីស័ក នាំយកពលរដ្ឋខាងលើរក្សាទុកដាច់ ដោយឡែកចំនួន ១៤ថ្ងៃ នៅមន្ទីរខេត្តកំពង់ចាម ចំនួន ០២នាក់ និង ០២នាក់ទៀត សម្រាកនៅមន្ទីរពេទ្យខេត្តកណ្ដាល៕

website_news/2020190612.txt · Last modified: 2020/06/19 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki