website_news:2020191104

ព្រឹត្តិការណ៍កូវីដដ៏ស្មុគ្រស្មាញធំៗ៤ ដែលកម្ពុជាឆ្លងផុត!

https://kleykley.sabay.com.kh/ 19-11-2020

ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ កម្ពុជាបានឆ្លងកាត់ និងគ្រប់គ្រងសភាពការណ៍បាននូវព្រឹត្តិការណ៍ធំៗដ៏ស្មុគ្រស្មាញចំនួន៤ គិតចាប់តាំងពីដើមឆ្នាំ២០២០មក រួមមាន៖

១. ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោក។

២. ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។

៣. ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការសម្រួលឱ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា។

៤. ព្រឹត្តិការណ៍៣វិច្ឆិកា ដែលទើបតែបញ្ចប់។

website_news/2020191104.txt · Last modified: 2020/11/19 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki