website_news:2020191105

ពលករខ្មែរម្នាក់ត្រូវអាជ្ញាធរថៃ ឃាត់ខ្លួននៅទីក្រុងបាងកក

http://nokorwatnews.com/ 18-11-2020

អន្តរជាតិ៖ កាលពីថ្មីៗនេះក្នុងចំណោមពលករចំណាកស្រុកខុសច្បាប់ចំនួន៨នាក់ ក្នុងនោះមានពលករខ្មែរម្នាក់ផងដែរ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងបាងកក ប្រទេសថៃ គ្រាដែលអាជ្ញាធរថៃអនុវត្តវិធានការទប់ស្កាត់ពលករខុសច្បាប់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។ យោងតាមអ្នកនាំពាក្យនៃការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុងបាងកកលោក Pakkhapong Sai-ubon បានឲ្យដឹងថា ការចាប់ខ្លួនពលករខុសច្បាប់ទាំងនេះត្រូវបានធ្វើឡើងនៅទីតាំងផ្សេងៗគ្នា ចាប់តាំងពីថ្ងៃទី២មកដល់ថ្ងៃទី១១ វិច្ឆិកានេះ ហើយនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ អាជ្ញាធរថៃក៏បានឃាត់ខ្លួនពលរដ្ឋថៃម្នាក់ផងដែរពីបទផ្តល់កន្លែងស្នាក់នៅដល់ពលករខុសច្បាប់ផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា ពលករចំណាកស្រុកខុសច្បាប់ទាំងអស់នោះមាន ៤ នាក់មកពីប្រទេសឡាវ ២ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ១ មកពីប្រទេសនីហ្សេរីយ៉ា និង ១នាក់ទៀតមកពីប្រទេសកម្ពុជា។ អាជ្ញាធរថៃបានបញ្ជាក់បន្ថែមថា ពលករខុសច្បាប់ទាំង ៨ នាក់ត្រូវផ្តន្ទាទោសពីបទចូលមកក្នុងប្រទេសថៃដោយគ្មានអនុញ្ញាត និងស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលយូរ លើសការកំណត់។ ដោយឡែកសម្រាប់ជនជាតិខ្មែរម្នាក់ត្រូវទទួលទោសមួយករណីបន្ថែមទៀត គឺការធ្វើការងារដោយគ្មាន ការអនុញ្ញាត៕ ដោយ៖ស តារា

website_news/2020191105.txt · Last modified: 2020/11/19 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki