website_news:2020200101

អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ២នាក់រួចផុតទោស ឲ្យមកស្រុកខ្មែរ វិញ

http://nokorwatnews.com/ 19-01-2020

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ត្រូវបានអាជ្ញាធរប្រទេសថៃបានបញ្ជូនមកឱ្យភាគីកម្ពុជាវិញបន្ទាប់ពីបុរសទាំង២នាក់ ត្រូវបានដោះលែងពីពន្ធនាគារខេត្តស៊ីសាកេតប្រទេសថៃពីបទឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃរួចមក ។ ពិធីប្រគល់ និងទទួលប្រជាពលរដ្ឋខ្មែរនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦ និង១៥នាទីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថា ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញនោះគឺមានឈ្មោះ សៀង ស្រស់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសម្បូរឃុំព្រៃគុយស្រុកកំពុងស្វាយខេត្តកំពង់ធំ ។ ម្នាក់ទៀតឈ្មោះនួនសុភ័ក្រភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិអូរឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាប ។ អ្នកទាំង២ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨ កន្លងមកនេះ ពីបទដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយចូលតាមច្រកភ្នំខ្មោច ។

ក្រោយពីចាប់ខ្លួនអ្នកទាំង២ត្រូវបនយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតចាប់តាំងពីពេលនោះរហូតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទើបដោះលែងហើយបញ្ជូនមកស្រុកកំណើតវិញ ៕ ប៉ែន នួន

website_news/2020200101.txt · Last modified: 2020/01/22 12:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki