website_news:2020200102

សូមចូលរួមរំលែកទុក្ខផងពលករម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារតែ

http://khosja.com/ January 18, 2020

មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ តែមកពីជីវភាពក្នុងគ្រួសារមានការខ្វះខាត គ្មានជម្រើស ទើបត្រូវសំរេចចិត្តបែបនេះ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីរកលុយ ទាំងដែលត្រូវជួបនូវបញ្ហាលំបាក ការប្រមាថជា ន់ឈ្លីជាដើមនោះ។

សូមកុំគិតថា អ្នកដែលបានមកធ្វើការនៅប្រទេសជប៉ុន គឺជាមនុស្សដែលមានសំណាងអោយសោះ ការងារជាកម្មករគេ គឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ មុននិងបានលុយផ្ញើរទៅអោយអ្នកផ្ទះ ២០០ដុល្លារ ទៅដល់ ១០០០ដុល្លារ សម្រាប់ចាយនោះ គឺគេបានយកជី វិតដែលប្រថុ យប្រថា នទៅប្តូរវាមក។ ក្រៅពីការងារអ្នកដែលធ្វើការងារនៅជប៉ុន ត្រូវប្រឈម និងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ (រដូវក្តៅ និងរដូវធ្លាក់ព្រិល) គ្រោះថ្នាក់ក្នុងម៉ោងការងារដោយយថាហេតុណាមួយ ដែលទាំងអស់នេះហើយ គឺជាមូលហេតុយ៉ាងចំបង ដែលសុទ្ធសឹងតែធ្វើអោយបាត់ ប ង់ ជី វិត បានគ្រប់ពេលវេលាតែម្តង។

យ៉ាងណាមិញពលករជប៉ុនម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មដោយសារតែជំងឺទឹកក្នុងខួរ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Khen Chanthou បានមានការរៀបរាប់ឲ្យដឹងថា៖«យ៉ាហែងសន្យាមួយអញម៉េចខ្លះហា មិចបានហែងភ្លេចចឹង ហែងថាចាំហែងមកវិញចាំអោយគ្នាការប្តី អញនៅចាំហែងមកវិញហើយថាហែងនិងមកវិញ ចុះលូវម៉េចបានហែងទៅចោលគ្នាចឹងមិត្តភ័ក្រ អញនឹកស្មានមិនដល់សោះថាហែងជួបរឿងបែបនេះ ម៉េចបានហែងចិត្តដាច់ម៉េសទៅគ្មានប្រាប់អញអីមួយម៉ាត់បើមានជាតិក្រោយមែនពិតសូមកុំអោយហែងជួបរឿងបែបហ្នឹងទៀតណាមិត្តភ័ក្រ អញយាយអត់ចេញទេគិតថាវាមិនគួរមិនគួណាជាហែងសោះវាថ្មីៗពេក កាងារស្រុកគេហែងចង់ធ្វើណាស់ ចុះឥលូវនេះមែនលទ្ធផលដែលហែងទទួលបាន»។

website_news/2020200102.txt · Last modified: 2020/01/22 12:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki