website_news:2020200103

ពលករខ្មែរម្នាក់ធ្លាក់ពីលើអាគារសំណងកម្ពស់៥ជាន់បណ្ដាលស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ

https://www.facebook.com/LabourOfficial/ 19/01/20

ប្រភពពីសាច់ញាតិជនរងគ្រោះបានអោយថាបុរសពលករខ្មែរម្នាក់ឈ្មោះ នី ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើតរស់នៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរជាពលករធ្វើការសំណង់នៅក្នុងប្រទេសថៃ បានរងគ្រោះថ្នាក់ធ្លាក់ពីលើអាគារសំណងកំពុងសាងសង់មួយកន្លែង ស្ថិតក្នុងតំបន់ចែងវ៉ាត់ណាក់ ខេត្តនុនថាក់បុរី ប្រទេសថៃ កាលពីម៉ោង០១:១៥នាទី កាលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពេលកេីតហេតុកម្លាំងសមត្ថកិច្ចថៃបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

website_news/2020200103.txt · Last modified: 2020/01/22 13:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki