website_news:2020200104

ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចាទុមង្គល សោណាគុន រដ្ឋមន្ត្រីក្រសួងការងារថៃ

https://www.facebook.com/LabourOfficial/ 17/01/20

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ អមដោយមន្ត្រីការទូតកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចាទុមង្គល សោណាគុន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ។

-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅពី ១៩០០បាត ទៅ ៥០០បាត ចំពោះពលករដែលត្រូវបន្តសុពលភាពស្នាក់នៅ និងធ្វើការរបស់ពលករកម្ពុជា មុនថ្ងៃ៣១ ខែមីនា ឆ្នាំ២០២០។

-លើកលែងទិដ្ឋាការចេញចូលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាខែមេសា ឆ្នាំ២០២០ខាងមុខនេះ

-សម្របសម្រួលបង្កើតមជ្ឈមណ្ឌលគាំពារពលករកម្ពុជានៅតាមបណ្តាខេត្ត នៅក្នុងប្រទេសថៃ។

-បន្តពង្រឹងកិច្ចសហការ ដើម្បីឱ្យការបន្តសុពលភាពស្នាក់នៅ និងធ្វើការរបស់បងប្អូនពលករកម្ពុជាទាំងអស់

ទទួលបានជោគជ័យ ដោយបងប្អូនពលករកម្ពុជាទាំងអស់ទទួលបានឯកសារស្របច្បាប់ធ្វើការនៅក្នុងប្រទេសថៃ។

website_news/2020200104.txt · Last modified: 2020/01/20 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki