website_news:2020200301

អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរម្នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ

http://nokorwatnews.com/ 19-03-2020

ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងក្នុងទឹកដីថៃ។ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះស្ថិតនៅច្រកអន្តរជាតិជាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំ បានអោយដឹងថាប្រជាពលរដ្ឋខ្មែរដែលត្រូវបានភាគីថៃបញ្ជូនមកវិញនោះ គឺមាន ឈ្មោះ ឡាំង លេង ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ពលករឈ្មោះឡាំងលេងត្រូវថៃចាប់ខ្លួននៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧កន្លងទៅនេះ ពីបទឆ្លងដែនកាប់ឈើក្រញូងដោយចូលតាមច្រកតាថាវ ហើយបញ្ជូនខ្លួនយកទៅដាក់ពន្ធនាគារនៅស្រុកខាន់តាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ។ ចាប់ពីពេលនោះមករហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះទើបរួចផុតទោស ដោះលែងអោយមានសេរីភាពរឿងវិញ៕ ប៉ែន នួន

website_news/2020200301.txt · Last modified: 2020/03/20 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki