website_news:2020200401

ពលករចំណាកស្រុកក្រៅប្រទេស វិលត្រឡប់មកស្រុកកំណើត នៅស្រុកកោះអណ្តែត មានជាង៣០០នាក់ ហើយត្រូវសរសេរបដាដាក់មុខផ្ទះ

https://www.cen.com.kh/ April 17, 2020

តាកែវ៖ នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះ លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត រួមជាមួយក្រុមការងារ បានចុះទៅដល់ខ្នងផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការសួរសុខទុក្ខ និងធ្វើការណែនាំដល់ ពលករចំណាកស្រុក ដែលទើបត្រឡប់មកពីក្រៅប្រទេសជាង ៣០០នាក់ ឲ្យពួកគាត់ទាំងអស់ចេះ អនាម័យលើខ្លួនឯង និងឲ្យពួកគាត់រស់នៅ ដាច់ដោយឡែកពីក្រុមគ្រួសារចំនួន ១៤ថ្ងៃសិន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០នេះ លោក គិន ភក្តី បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ អាជ្ញាធរស្រុករួមជាមួយនឹងក្រុមការងារ នៅតែបន្តចុះផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំង ៦ឃុំក្នុងស្រុក អំពីការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ទប់ស្កាត់ឲ្យបាននៅការឆ្លងរីករាលដាន ជាសហគមន៍នៃជំងឺកូវីដ ១៩នេះ ជាពិសេសក្រុមការងារ របស់យើងផ្តោតសំខាន់ ទៅលើបងប្អូនដែលទើបវិលត្រឡប់ មកស្រុកកំណើត ជាពលករចំណាកស្រុកក្រៅប្រទេស ដោយបានណែនាំឲ្យពួកគាត់ សរសេរបដា ដាក់នៅមុខផ្ទះ និងឲ្យពួកគាត់រស់នៅដាច់ដោយឡែកមួយរយៈសិន និងជំរុញឲ្យក្រុមគ្រូពេទ្យចុះពិនិត្យ និងវាស់កម្តៅជាប្រចាំដល់ពួកគាត់ លើការតាមដានសុខភាពជាចាំបាច់ ដើម្បីទប់ស្កាត់នៅជំងឺកូវីដ១៩នេះ ។

លោកអភិបាលស្រុកបន្តថា ដោយមើលឃើញពីភាពលំបាក របស់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានា យើងឃើញថា មានសប្បុរសជន ក៏ដូចជាព្រះសង្ឃ ដែលគង់នៅវត្តស្ថិតនៅក្នុងបរិវេន នៃស្រុកកោះអណ្តែត បានចូលរួមជួយដល់អាជ្ញាធរស្រុក ដោយនាំមកនៅជាអំណោយ គ្រឿងឧបភោគបរិភោគ អាល់កុល ម៉ាសបិតមុខ និងថវិកាមួយចំនួន ដើម្បីជាជំនួយឧបត្ថម្ភ គាំទ្រលើយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ មិនឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ ដោយ៖ តាកែវ

website_news/2020200401.txt · Last modified: 2020/04/20 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki