website_news:2020200402

ពលរដ្ឋខ្មែរ ជិត២០នាក់ចាកចេញពីថៃ បន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

https://www.cen.com.kh/ April 19, 2020

ព្រំដែនកម្ពុជាថៃ៖ ទោះបីជាអាជ្ញាធរថៃបន្តបិទច្រកព្រំដែន អន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក៏នៅតែមានប្រជាពលករខ្មែរប្រមាណ២០នាក់ បន្តធ្វើដំណើរចាកចេញពីទឹកដីថៃ វិលត្រឡប់មកចូលកម្ពុជាវិញ ក្នុងពេលដែលប្រទេសថៃ បានផ្អាកការងារ និងបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលធ្វើពលករខ្មែរ បាត់បង់ការងារ ដូច្នេះមានតែត្រូវបង្ខំចិត្តវិលត្រឡប់ មកស្រុកកំណើតវិញ ដើម្បីស្វែងការងារធ្វើនៅស្រុកកំណើតវិញ ព្រោះថាកម្ពុជា មិនបានបិទប្រទេស និងនៅបន្តធ្វើអាជីវកម្ម រកស៊ីជាធម្មតា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១៨នាក់ ស្រី ០៧នាក់៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020200402.txt · Last modified: 2020/04/20 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki