website_news:2020200405

ពលករមកពីថៃ ៩ ម៉ឺននាក់ មានករណីសង្ស័យជាង ៤០០ ត្រូវបានធ្វើតេស្ត

http://kampucheathmey.com/ 20/4/2020 11:59 Am

លោក លី សុវ៉ាន់ មន្រ្តីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលប្រាប់ថា ក្នុងចំណោមពលករដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងអំឡុងចូលឆ្នាំជាង ៩ ម៉ឺននាក់ មានករណីសង្ស័យ ៤១០ នាក់ត្រូវបានធ្វើតេស្ត ប៉ុន្តែពុំរកឃើញលទ្ធផលវិជ្ជមាននោះទេ។ មន្រ្តីជាន់ខ្ពស់ ដែលកាន់តួនាទីជាប្រធាននាយកដ្ឋានប្រឆាំងជំងឺឆ្លងបានអះអាងថា រាល់ពលករដែលវិលត្រឡប់មកវិញ ត្រូវបានត្រួតពិនិត្យសុខភាពនៅច្រកចេញតាមព្រំដែន និងក៏បន្តតាមដានជាប់ជានិច្ច ដោយមានការសហការជាមួយអាជ្ញាធរនិងមន្រ្តីសុខាភិបាលតាមមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ការរីកសាយភាយមេរោគកូវីដ ១៩ ការនៅក្នុងសហគមន៍៕

website_news/2020200405.txt · Last modified: 2020/04/20 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki