website_news:2020200407

សេចក្ដីណែនាំស្តីពីការវិលត្រលប់ចូលម្ដងទៀតចំពោះពលករដែលកាន់វីសា E-9

http://khmerinkorea.com/ April 20, 2020

ព័ត៌មាននៃប្រព័ន្ធអនុញ្ញាតការងារ (EPS) ចុះនៅថ្ងៃទី១៥ ខែមេសា ឆ្នំា២០២០ បានចាកចេញពីកូរ៉េបណ្ដោះអាសន្នក្នុងអំឡុងពេលផ្លាស់ប្ដូរការងារដើម្បីការពារពីជំងឺកូរ៉ូណា យោងតាមស្ថានភាពបែបនេះចំពោះអ្នកដែលវិលចូលប្រទេសកូរ៉េទាំងអស់ ដែលកំពុងធ្វើការសហការយ៉ាងមុតម៉ាំ ដើម្បីដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល២អាទិត្យ និងមិនអនុញ្ញាត្តិឱ្យត្រលប់ចូលក្នុងប្រទេសកូរ៉េចំពោះករណីដែលមិនអាចធ្វើការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកបាន។ ដោយបែបនេះក្រសួងការងាររបស់សាធារណរដ្ឋកូរ៉េសូមណែនាំឱ្យពិនិត្យសុខភាពមុនពេលត្រលប់ចូលក្នុងប្រទេសកូរ៉េទៅកាន់ពលករពលការនីដែលកាន់វីសា E9 របស់កម្ពុជាដែលមានឈ្មោះក្នុងបញ្ជីដែលកំពុងវិលត្រលប់ចូលមកប្រទេសកម្ពុជាក្នុងរយៈពេលបណ្ដោះអាសន្នអំឡុងពេលវិស្សមកាល រឺរយៈពេលផ្លាស់ប្ដូរកន្លែងធ្វើការនេះ។

ដូច្នេះហើយមុនពេលដែលពលករពលការនីត្រលប់ចូលក្នុងប្រទេសកូរ៉េ ពលករពលការនីកម្ពុជាដែលកំពុងវិលត្រលប់ចូលមកប្រទេសកម្ពុជាក្នុងរយៈពេលបណ្ដោះអាសន្នអំឡុងពេលវិស្សមកាល រឺរយៈពេលផ្លាស់ប្ដូរកន្លែងធ្វើការងារជាដើម។ល។ ត្រូវតែពិនិត្យមើលស្ថានភាពសុខភាពរបស់ខ្លួនមុនជាដាច់ខាតទើបអាចចាកចេញមកបាន។លើសពីនេះទៀត! យើងសុំស្នើរឱ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ជាពិសេសដើម្បីចៀសវាងពីគុណវិបត្តិនៃការបណ្ដេញចេញពីប្រទេសកូរ៉េ ពីព្រោះអ្នកនឹងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅកន្លែងមួយដែលមិនច្បាស់លាស់បន្ទាប់ពីអ្នកបានចូលមកក្នុងប្រទេសកូរ៉េ។ នេះជាគោលនយោបាយបណ្តោះអាសន្នរបស់រដ្ឋាភិបាលកូរ៉េដើម្បីទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណា១៩។

ㅇផែនការដែលនឹងត្រូវអនុវត្ត៖ ចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ សម្រាប់ពលករកម្ពុជាតាមរយៈប្រព័ន្ធអនុញ្ញាតិការងារដែលកំពុងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ (សូមមើលឈ្មោះក្នុងតារាង)

ㅇព័ត៌មាន៖ ពលករកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីនៃអ្នកវិលត្រឡប់ចូលប្រទេសកូរ៉េជាបណ្តោះអាសន្ននៅពេលបច្ចុប្បន្ននេះ មុនពេលចាកចេញពីប្រទេសពលករពលការនីត្រូវតែពិគ្រោះយោបល់ជាមួយម្ចាស់អាជីវកម្មជាមុនសិន មុនពេលចូលប្រទេសកូរ៉េម្តងទៀត ដើម្បីធានាទទួលបានកន្លែងសម្រាប់ដាក់ខ្លួនឯងដាច់ដោយ ឡែករយៈពេល២សប្តាហ៍ ដែលត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោមនេះ

–អាសយដ្ឋានត្រូវតែច្បាស់លាស់និងត្រូវស្ថិតនៅដាច់ដោយឡែកខ្លួនឯងរយៈពេល ២ សប្តាហ៍

–បន្ទាប់ពីចូលទៅក្នុងប្រទេសហើយ ត្រូវស្ថិតនៅដាច់ដោយឡែកតែឯងហើយបង់ថ្លៃស្នាក់នៅរយៈពេល២សប្តាហ៍។

– ក្នុងអំឡុងពេលដាក់ដាច់ដោយឡែក អ្នកអាចតេរទូរស័ព្ទទាក់ទងទៅកាន់មន្ត្រីមូលដ្ឋានបានគ្រប់ពេល។

ㅇការប្រុងប្រយ័ត្ន

–អ្នកមិនអាចចូលទៅក្នុងប្រទេសកូរ៉េបានទេបើសិនជាអ្នកគ្មានកន្លែងសម្រាប់ដាក់ខ្លួនឯងដាច់ដោយឡែក។

–អ្នកមិនអាចកំណត់យកទីលំនៅរបស់មិត្ដភក្ដិរបស់អ្នក ជាទីលំនៅដាច់ដោយឡែកពីគេបានទេ

–កន្លែងសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែកដូចជាទីសាធារណៈជាដើមគឺមិនអនុញ្ញាតបានទេ ហើយសណ្ឋាគារនិងកន្លែងស្នាក់នៅផ្សេងទៀត ក៏មិនអាចត្រូវបានកំណត់ថាជាកន្លែងដាច់ដោយឡែកពីគេបានផងដែរ។

–អ្នកអាចនឹងត្រូវបានគេដាក់ទោស ប្រសិនបើអ្នកចេញទៅក្រៅ ឬក៏គេមិនអាចទាក់ទងជាមួយអ្នកក្នុងអំឡុងពេលដាក់ដោយឡែកតែឯង។

ㅇសូមសាកសួរព័ត៌មានលម្អិតតាមរយៈ

–អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD-Korea): 023-997-822

–គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB): 023-6525-777

បញ្ជីរាយនាមពលករកម្ពុជាតាមប្រពន្ធ័ EPS ដែលវិលត្រលប់ចូលប្រទេសវិញ (ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០)

website_news/2020200407.txt · Last modified: 2020/04/20 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki