website_news:2020200503

វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ប្រជុំដើម្បីទទួលផែនការ

https://gdlf-kh.com/ Kim Sopha បន្ទាយមានជ័យ 2020/05/19/

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារព្រំដែន បានដឹកនាំការប្រជុំទទួលផែនការ ដែលមានលោកមេបញ្ជាការ លោកមេបញ្ជាការង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៤វរសេនាតូចចូលរួម។ ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល បានជម្រុញដល់នគរបាលការពារទាំង៤ ពិសេសគឺកម្លាំងនគរបាលប៉ុស្តិ៍ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការល្បាតត្រួតពិនិត្យ នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនដោយខុសច្បាប់ និងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ របស់ពលករខ្មែរ ដែលមានបំណងទៅធ្វើការនៅប្រទេសជិតខាង ដោយអប់រំ និងពន្យល់ណែនាំគាត់ ពីប្រទេសជិតខាង ពិសេសប្រទេសថៃ ដែលកំពុងតែធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបញ្ហាជម្ងឺកូវីដ១៩។ ជាងនេះទៀតត្រូវត្រួតពិនិត្យនិងឃ្លាំចាំមើលពួកជនជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលពួនសម្ងំលាក់ខ្លួនលក់ចែក ចាយនិងប្រើប្រាស់គ្រឿងញៀនតាមព្រំដែន ។ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ នូវទំនិញគេចពន្ធទាំងឡាយ តាមច្រកល្បៀង ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។

លោកឧត្តមសេនីយ៍ត្រីស្នងការង ដាក់ផែនការដល់លោកមេបញ្ជាការ មេបញ្ជាការង ក៏ដូចជានាយផ្នែក នាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង៤វរសេនាតូច ត្រូវអនុវត្តតាមអនុក្រឹត្យលេខ៣៩អនក្រ.បក ពីការតឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដូច្នេះ សូមឲ្យលោក មេបញ្ជាការ មេបញ្ជាការង ក៏ដូចជានាយផ្នែក នាយប៉ុស្តិ៍ ត្រូវជម្រុញដល់ មន្ត្រីក្រោមឱវាទរបស់ខ្លួន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពទាំងអ្នកបើកនិងអ្នករួមដំណើរ ម៉ូតូត្រូវមានកញ្ចក់មើលក្រោយនិងមានស្លាកលេខ បើករថយន្តត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។ ក្នុងនោះក៏ត្រូវចូលរួមទប់ស្កាត់ ជម្ងឺកូវីដ១៩ បើទោះបីជាកម្ពុជាយើង អ្នកជម្ងឺកូវីដ១៩ បានជាសះស្បើយ គ្មានអ្នកឆ្លងថ្មីក៏ដោយ មិនត្រូវភ្លេចខ្លួនពីមេរោគកូវីដនោះឲ្យសោះយើងអាចភ្លេចមេរោគកូវីដ១៩ តែមេរោគកូវីដ១៩ មិនភ្លេចយើងឡើយ ដូច្នេះត្រូវតែមានអនាម័យជាប្រចាំ ដោយលាងសម្អាតដៃនឹងសាប៊ូ អាកុលឬជែល និងត្រូវបន្តរក្សាការគម្លាតពីគ្នា និងការប្រមូលផ្តុំ ៕

website_news/2020200503.txt · Last modified: 2020/05/20 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki