website_news:2020200505

កិច្ចប្រជុំរៀបចំផែនការសកម្មភាពចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃការធ្វើចំណាកស្រុកនៅតាមបណ្តាមូលដ្ឋាន

https://grandnewsasia.com/detail/ 19-05-2020

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដើម្បីដាក់ចេញផែនការសកម្មភាព ចុះតាមបណ្តាក្រុងស្រុកគោលដៅ ក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ៕

website_news/2020200505.txt · Last modified: 2020/05/20 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki