website_news:2020200508

ពលករខ្មែរ២នាក់ឃើញទាហានថៃ ភ័យរត់ឆ្លងដែន មុតបន្លាលួស បណ្តាលឲ្យរងរបួសធ្ងន់ នៅប៉ោយប៉ែត

http://www.arey-news.com/ (ថ្ងៃទី 19 May 2020 ម៉ោង 10:11 pm)

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរពីរនាក់បានរត់ឆ្លងដែន ពីប្រទេសថៃ ចូលទឹកដីកម្ពុជា ត្រូវទាហានឈុតខ្មៅថៃ ពួកគេភ័យរត់ជាន់បន្លាលួស របួសធ្ងន់ មិនមានករណីផ្ទុះអាវុធ នៅចំនុចក្នុងទឹកដី ថៃ ទល់មុខដើមស្រល់បរិវេណកាស៊ីណូ ផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោង៥ និង៣០ នាទី ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០។

សមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍បឹងសាគូបានឲ្យដឹងថា ករណីនេះពិតជាមានមែន ដោយសារមានពលករខ្មែរមានគ្នាចំនួន២នាក់បាននាំគ្នា លួចរត់ឆ្លងដែន ពីទឹកដីថៃ ចូលមកកម្ពុជា តាមច្រករបៀងដោយខុសច្បាប់ វិញតាមភូមិសាស្ត្រខាងលើ បណ្តាលឲ្យពលករទាំងនោះភ័យ រត់ទាក់ទាក់បន្លាលួសបណ្តាល ឲ្យរងរបួសធ្ងន់។ លោកនាយប៉ុស្តិ៍បឹងសាគូ នៃនគរបាល វរការពារព្រំដែនគោកលេខ៩១១ ឈរជើង ចំណុចនោះ មកដល់ពលករខ្មែរយើង មិនបណ្តាលឲ្យត្រូវរងរបួសធ្ងន់នោះឡើយ ចំណែកពលករដែលរងរបួសទាក់បន្លាលួសនោះត្រូវបានទាហ៊ានថៃ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ៕ ដោយ៖បូរី

website_news/2020200508.txt · Last modified: 2020/05/20 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki