គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ខេត្តសៀមរាប បានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបី ចំនួន ១៥,៧៣៨នាក់
https://www.facebook.com/tvkchannel7 18-07-2020
ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី១៨ ខែកក្តដា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះដែរទទួលបានចំនួនសរុប ៧នាក់ ស្រីចំនួន ២នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។
គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្រាប់ខេត្តសៀមរាប តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរចូលតាមច្រកទាំងបីខាងលើមានចំនួន១៥,៧៣៨នាក់ស្រីចំនួន៦,៨៦២នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៥,៧៣៨នាក់ ស្រី៦,៨៦២នាក់ គឺពិនិត្យសុខភាពបានទាំងអស់។សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០ នាក់រហូតដល់ជាង ៣០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា៕ ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន