website_news:2020201008

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខែ្មរចំនួន ២២នាក់ ធ្វើការឆ្លងដែនតាមរបៀង (ស្លាបឆ្វេង និងស្លាបស្តាំ)

https://www.facebook.com/GDIOfficial 17-10-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខែ្មរចំនួន ២២នាក់ ស្រី ០៦នាក់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន ធ្វើការឆ្លងដែនតាមរបៀង (ស្លាបឆ្វេង និងស្លាបស្តាំ) របស់ប៉ុស្តិ៍ ចេញទៅផ្សារ បានខៅឌីន (ផ្សារជាប់ព្រំដែន) ក្នុងស្រុកខ្លងហាត់ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត ក្នុងនោះក៏មានការចូលរួមណែនាំពី លោក ងាវ ប៊ុនយាង អភិបាល នៃគណៈអភិបាលស្រុកសំពៅលូន, លោកអភិបាលរងស្រុក ក៏ដូចជាតំណាងលោកប្រធានស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ទើបអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕

website_news/2020201008.txt · Last modified: 2020/10/20 12:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki