website_news:202021.0402

លោក ម៉ម ប៊ុនហេង៖ «ពលករមកពីថៃមួយចំនួនអាចនឹងមានហានិភ័យកូវីដ១៩»

http://www.rfi.fr/km/ 20/04/2020 ដោយ៖ញឹម សុផល

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាគេនៅពុំទាន់រកឃើញថាមានពលករណាម្នាក់មានវីរុសកូវីដ១៩នៅឡើយទេ ក្នុងចំណោមពលករខ្មែរចំនួន៩ម៉ឺននាក់ដែលត្រលប់មកពីប្រទេសថៃ។ ការថ្លែងរបស់លោករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទកាសែតនៅថ្ងៃចន្ទនេះ រៀបចំឡើងនៅក្រសួងសុខាភិបាលស្តីពីស្ថានភាពនៃការវិវត្តចុងក្រោយនៃវីរុសកូវីដ១៩នៅកម្ពុជា។ តាមលោក ម៉ម ប៊ុនហេង ថ្វីត្បិតតែមិនមានវិជ្ជមានកូវីដ១៩ មែនពិត ក៏ប៉ុន្តែមានករណីសង្ស័យមួយចំនួនក្នុងចំណោមពលករ ដែលត្រលប់មកពីថៃទាំងនោះ ដែលលោកគិតថាអាចនឹងមានហានិភ័យ។

website_news/202021.0402.txt · Last modified: 2020/04/21 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki