website_news:202021.0403

ពលករមកពីថៃជាង៤០០នាក់ ដែលសង្ស័យមានកូវីដ-១៩ បានធ្វើតេស្តអវិជ្ជមានទាំងអស់

https://thmeythmey.com/ 21, Apr 2020 , 9:45 am

ភ្នំពេញ៖ ពលករមកពីប្រទេសថៃជាង ៤០០នាក់ ដែលសង្ស័យឆ្លងជំងឺកូវីដ១៩ ត្រូវបានធ្វើតេស្ត ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពកូវីដ-១៩ កាលពីថ្ងៃទី២០មេសា។ ក្នុងចំណោមពលករ ៩ម៉ឺននាក់ ដែលធ្វើដំណើរមកពីប្រទេសថៃ មានពលករជាង ៤០០នាក់ សង្ស័យមានកូវីដ១៩។ ពលករជាង៤០០នាក់នេះ ត្រូវបានយកសំណាកទៅពិនិត្យ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានទាំងអស់។លោក លី សូវ៉ាន់ បញ្ជាក់យ៉ាងដូច្នេះ៖ «រហូតមកដល់ពេលនេះ គឺយើងតេស្តអ្នកដែលសង្ស័យកូវីដ១៩ ជាពលករដែលមកពីប្រទេសថៃបានជាង ៤១០ករណី។ ប៉ុន្តែលទ្ធផលដែលយើងយកចេញពីច្រកទាំងបី និងករណីស្នាក់នៅចត្តាឡីស័ក គឺលទ្ធផលអវិជ្ជមានទាំងអស់»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ មេសានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ១២២នាក់ ក្នុងនោះកម្ពុជាបានព្យាបាលអ្នកជំឲ្យ ជាសះស្បើយចំនួន ១១០នាក់ ស្មើនឹង ៩០.១៦ភាគរយ៕

website_news/202021.0403.txt · Last modified: 2020/04/21 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki