website_news:202021.0404

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ

http://www.rasmeinews.com/ April 20, 2020, 3:28 PM

ដោយបាយ័ន/ឧត្តរមានជ័យ: ប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ ពីបទឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ ពិធីប្រគល់និងទទួល បានធ្វើឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកគឺមានឈ្មោះម៉ែនបួនភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិសន្តិភាពឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។សមត្ថកិច្ចបានបន្តថា ជនឈ្មោះ ម៉ែន បួន ត្រូវបានថៃចាប់ខ្លួនថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៧កន្លងទៅនេះពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូងក្នុងទឹកដីថៃដោយចូលតាមច្រកវាលខ្សាច់ រួចយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ទើបដោះលែងរួចបញ្ជូនមកស្រុកកំណើតវិញ៕S/

website_news/202021.0404.txt · Last modified: 2020/04/21 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki