website_news:2020210204

ចាប់ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចូលទៅធ្វើការសំណង់នៅប្រទេសថៃ

https://www.facebook.com/officialworker/ 20.02.2020

យោងតាមប្រភពព័ត៌មានពីស្រះកែវ ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចថៃ ប្រចាំកុងត្រូលភូមិអាងសិលា ស្ថិតក្នុងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ ចំនួន០៥នាក់ ក្នុងនោះមាន បុរស០៤នាក់ និងស្ដ្រី ០១នាក់

ខណៈពេលដែលគេកំពុងជិះក្នុងរថយន្តមួយគ្រឿងម៉ាកHonda Civic ពាក់ស្លាក់លេខ( ក ថ-8990 ប៉ាធុមថានី)ដោយមានបុរសជនជាតិជាតិថៃម្នាក់ជាអ្នកបើកបររថយន្តដឹកពលរដ្ឋខ្មែរខាងលើ។

យោងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចថៃ បានបញ្ជាក់ថាពលរដ្ឋខ្មែរទាំង ០៥នាក់ មិនមានលិខិតឆ្លងបង្ហាញសមត្ថកិច្ចថៃដើម្បីត្រួតពិនិត្យនោះទេ សមត្ថកិច្ចថៃបាននាំខ្លួនពលរដ្ឋខ្មែរនិងជនជាតិថៃទាំងនោះទៅធ្វើការសាកសួរនៅអធិការដ្ឋានតម្រួតស្រុកគោកស៊ូងនៅវេលាបន្តបន្ទាប់។ តាមចម្លើយសារភាពរបស់ពលរដ្ឋខ្មែរទាំងអស់បានប្រាប់អ្នកបកប្រែភាសាខ្មែរ ចំពោះមុខសមត្ថកិច្ចថៃ បានអោយដឹងថា ពួកគាត់បានចំណាក់ស្រុកខុសច្បាប់ចូលប្រទេសថៃតាមរយៈច្រកព្រំដែនរបៀងកម្ពុជា-ថៃ ស្ថិតក្នុងភូមិអាងសិលា ដោយគោលដៅត្រូវទៅធ្វើការសំណង់នៅឯទីក្រុងបាងកក ប្រទេសថៃ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកទំនាក់ទំនងរថយន្តខាងថៃសម្រាប់ដឹកពួកគាត់ទៅកន្លែងធ្វើការនៅទីក្រុងបាងកក ដោយពួកគាត់ត្រូវចំណាយសារហុយថ្លៃឡានក្នុងម្នាក់ ២៥០០បាត អោយមេខ្យល់។

បច្ចុប្បន្នជនជាតិថៃជាអ្នកបើករថយន្ដដឹកពលរដ្ឋខ្មែរខាងលត្រូវបានសមត្ថកិច្ចថៃកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2020210204.txt · Last modified: 2020/02/21 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki