website_news:2020210403

ពលករប្រុស ស្រីជាង៣០០នាក់នៅតែបន្តវិលពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងចំការគរ

http://nokorwatnews.com/ 01-04-2020

ក្រុងប៉ោយប៉ែត៖ ពលករប្រុស ស្រីត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀម ស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្រករបៀងចំការគ ក្នុងស្រុកស្វាយចេក ជាបន្តបន្ទាប់ដោយចាប់គិតពីថ្ងៃទី២៩ ខែរហូតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះមានចំនួន៣១៣នាក់។ ទាហ៊ានជួរមុខរបស់កម្ពុជាប្រាប់ថា ពលករប្រុសស្រីចំនួន៣១៣នាក់ នេះគីមកពីប្រទេសថៃ ដោយចាប់គិតពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានចំនួន៧២នាក់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានចំនួន១២៤នាក់ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួន១១៧នាក់។ ដែលក្រុមទាហ៊ាននៅជួរមុខរបស់ពួកគាត់ទៅទទួលយកពីទឺដីថៃ ដែលភាគីថៃដឹកមកដាក់នៅខាងទឹកដីរបស់គេ។ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងក្នុងការតាមដានសុខភាពរបស់ពួកពលរដ្ឋទាំងនោះ និងក្រោមបទបញ្ជា និងការណែនាំ ពីឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ដឹកនាំកម្លាំងចុះសហការ បានចុះធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃអោយយល់ដឹងអំពីវិធីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ទាប់ពីប្រមូលជុំគ្នាពលករទាំងអស់នោះដឹកមកពិនិត្យសុខភាពនៅមណ្ឌលសំណតក្រុងប៉ោយប៉ែត។

លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី មានប្រសាសន៏ថា ចំពោះភាគីថៃគាត់មិនបានបិទទេ ហើយសំរាប់ពលករខាងអាជ្ញាធរថៃគាត់មានការសម្របសម្រូលឲ្យមានរយៈពេល៦ខែ តែគាត់មិនអាចនៅបានព្រោះកន្លែងការងារនៅតាមបណ្តាលក្រុមហ៊ុន រម្មណីយដ្ឋាន រោងចក្រ និងកន្លែងការងារមួយចំនួននៅក្នុងប្រទេសថៃ ត្រូវបានផ្អាក ដូច្នេះពួកគាត់ត្រូវសម្រេចចិត្តត្រូវតែវិលត្រលប់មកស្រុកកំណើតរបស់គាត់វិញ។ លោកបន្ថែមថាៈក្នុងនាមអាជ្ជាធរ និងជាបងប្អូនខ្មែរដូចគ្នាគីត្រូវតែទទួលទោះមានការនើយហត់យ៉ាងណាក៏ដោយ។លោកផ្ដែផ្ដាំពលករក៏ដូចជាពលរដ្ឋនៅក្នុងមូលដ្ឋានសូម ស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ១៩ និងសុខភាព សុវត្ថិភាពខ្លួន ៕ វណ្ណា

website_news/2020210403.txt · Last modified: 2020/04/01 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki