website_news:2020210406

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានទទួលពលរដ្ឋខ្មែរ ចំនួន ០៣នាក់ ពីប៉ុស្តិ៍វរៈយោធាការពារព្រំដែន សា សៀ ប្រទេសវៀតណាម

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 31-03-2020

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានទទួលពលរដ្ឋខ្មែរ ចំនួន ០៣នាក់ ពីប៉ុស្តិ៍វរៈយោធាការពារព្រំដែន សា សៀ ប្រទេសវៀតណាម។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៣នាក់នេះ មាន ១. ឈ្មោះ ចាប សៅ ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិបរក្នុង សង្កាត់កពង់ត្រាច ខេត្តកំពត, ២. ឈ្មោះ លេង សីណា ភេទប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅជាមួយគ្នា និង៣. ឈ្មោះ លេង ណាក់ ភេទប្រុស អាយុ ២៥ឆ្នាំ។

ក្រោយមកមន្រ្តីចត្តាឡីស័ក វាស់កំដៅ គឺធម្មតា និងបានសាកសួរសាម៉ីខ្លួន បញ្ជាក់ថា បានធ្វើដំណើរចេញពីប្រទេសកម្ពុជា កាលពីថ្ងៃ ៣០ ខែមីនា ឆ្នាំ ២០២០ តាមសមុទ្រ (ក្រៅរង្វង់ភូមិសាស្រ្ត ប៉ុស្តិ៍ច្រកទ្វារព្រែកចាក) ដើម្បីដឹកមឹកទៅលក់នៅប្រទេសវៀតណាម ពេលនោះត្រូវយោធាការពារព្រំដែនវៀតណាម ឃាត់ខ្លួន នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

កម្លាំងនគរបាលប៉ុស្តិ៍បានការអប់រំ និងណែនាំសាម៉ីខ្លួន បានទទួលកំហុស ស្តីពីការធ្វើដំណើរឆ្លងដែន ដោយខុសច្បាប់ និងបានធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តសកម្មភាពខាងលើ រួចបានអនុញ្ញាតឲ្យវិលត្រឡប់ ទៅលំនៅដ្ឋាន ដើម្បីប្រកបមុខរបរធម្មតាវិញ៕

website_news/2020210406.txt · Last modified: 2020/04/01 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki