website_news:2020210502

មេខ្យល់ម្នាក់របួសនិងពលករខ្មែរ៤នាក់ដែលឆ្លងដែនត្រូវទាហានថៃបាញ់បង្អើល

http://www.rasmeinews.com/ May 20, 2020, 7:20 PM

ដោយៈប.ជ័យ/បន្ទាយមានជ័យ៖ មេខ្យល់ម្នាក់ដែលរងរបួស និងពលករខ្មែរ៤នាក់ ដែលឆ្លងដែនខុសច្បាប់តាមច្រករបៀងម្តុំដើមស្រល់ ត្រូវទាហានថៃបាញ់បង្អើល ហើយរត់ទាក់លួសបង្កឱ្យមុតរបួសកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ត្រូវនគរបាលទទួលមកសួរចម្លើយ។ ទីតាំងនោះស្ថិតនៅខាងជើងកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រឈរជើងទទួលខុសត្រូវរបស់នគរបាលប៉ុស្តិ៍ព្រំដែនបឹងសាគូ នៃនគរបាលការពារព្រំដែនគោកវរសេនាតូច៩១១។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលការងារព្រំដែនគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានដឹងថា៖ កាលពីព្រឹកទី១៩ ឧសភា ២០២០ មានករណីនាំមនុស្សចេញឆ្លងដែនដោយខុសច្បាប់(មេខ្យល់)ចេញតាមច្រករបៀងចំណុចដើមស្រល។ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជនសង្ស័យឈ្មោះ ផាត់ ភ័ន្ត អាយុ៣១ឆ្នាំ ភេទប្រុស ជាអ្នកនាំហើយស្នាក់នៅមណ្ឌល៨ភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។ លោកបានបន្តថា៖ឈ្មោះនេះបានធ្វើសកម្មភាពនាំមនុស្សឆ្លងដែន(ក្នុងម្មាក់យកថ្លៃផ្លូវ២.៥០០នាក់ ) មាន :១ឈ្មោះ អ៊ូ សុខអៀងរិត អាយុ៣៧ ឆ្នាំភេទប្រុស រស់នៅភូមិក្បាលស្ពាន១ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរនៅផ្សាររោងក្លឿ ។ ២.ឈ្មោះ ហឿ គឹម ហុង អាយុ៤៣ឆ្នាំ ភេទស្រី នៅភូមិក្បាលស្ពាន១ ខេត្តបន្ទាយមានជ័យ មុខរបរលក់ដូរនៅផ្សាររោងក្លឿ។ ៣.ឈ្មោះហឿ គឹមហាវ អាយុ៤០ឆ្នាំ ភេទស្រី នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរលក់ដូរ នៅផ្សារថៃ។

សូមរំលឹកថា អ្នកទាំង៥នាក់ ពេលឆ្លងដែនចូលទៅត្រូវទាហានកងអនុសេនាធំ១២០១ ឈុតខ្មៅថៃចាប់បាន និងបញ្ជូនមកវិញថ្ងៃទី២០ ឧសភា ២០២០ តាមច្រករបៀងព្រៃគុប ភូមិព្រៃគុបសង្កាត់/ក្រុងប៉ោយប៉ែត ត្រូវកម្លាំង នគរបាលការពារព្រំដែនគោក នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ទទួល និងបានប្រគល់ឱ្យប៉ុស្តិ៍នៅវេលាម៉ោង៩ និង៤០នាទី ថ្ងៃដដែល។ ប៉ុស្តិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី៕S/

website_news/2020210502.txt · Last modified: 2020/05/21 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki