website_news:2020210508

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានទទួលពលរដ្ឋខ្មែរចំនួន០៣នាក់ ពីប៉ុស្តិ៍យោធា វៀណាម

https://www.facebook.com/GDIOfficial 20-05-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានទទួលពលរដ្ឋខ្មែរចំនួន ០៣នាក់ ពីប៉ុស្តិ៍យោធាការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀង ប្រទេសវៀណាម។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៣នាក់នេះ មាន ១.ឈ្មោះ សែតសំណាង ភេទប្រុស អាយុ ២៩ឆ្នាំ, ២.ឈ្មោះ ប៉ាត់ មករា ភេទប្រុស អាយុ ២៧ឆ្នាំ, ៣.ឈ្មោះ ប៉ាត់ ហ៊ុន ភេទប្រុស អាយុ ១៦ឆ្នាំ ហើយអ្នកទាំង ០៣នាក់ មានទីលំនៅស្រុកកំពង់ត្រាច ខេត្តកំពត ពាក់ព័ន្ធនឹងករណីលួចឆ្លងដែន នេសាទខុសច្បាប់ នៅក្រៅតំបន់ភូមិសាស្ត្រ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វេីការអប់រំ ហើយបញ្ជូនស្ថាប័នចត្តាឡីស័ក វាស់កំដៅ ហើយក៏បានប្រគល់ឲ្យអជ្ញាធរស្រុក កំពង់ត្រាច ខេត្តកំពត ចាត់ចែងបញ្ជូនបន្ត៕

website_news/2020210508.txt · Last modified: 2020/05/21 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki