website_news:2020210509

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ពីសមត្ថកិច្ចថៃ ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 19-05-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ពីសមត្ថកិច្ចថៃ ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១. ឈ្មោះ សុខ វណ្ណី ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង, ២. ឈ្មោះ ចន្ធី ខៀវ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង, ៣. ឈ្មោះ អ៊ុក ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងមានការចូលរួមពីមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យុសុខភាពផងដែរ មន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020210509.txt · Last modified: 2020/05/21 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki