website_news:2020210511

ពលករខ្មែរចំណាកស្រុកខុសច្បាប់ចំនួន១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតម្រួតប៉ុស្តិ៍វាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ ធ្វើការឃាត់ខ្លួន

https://www.facebook.com/ ភក្ត្រា ពលករខ្មែរ 20.05.20

ពលករខ្មែរចំណាកស្រុកខុសច្បាប់ ចំនួន១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតម្រួតប៉ុស្តិ៍វាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ ធ្វើការឃាត់ខ្លួន ខណៈពេលដែលពលករទាំងអស់នោះ កំពុងធ្វើដំណើរដោយរថយន្តមេខ្យល់ខុសច្បាប់ចូលប្រទេសថៃ ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០៥ល្ងាច ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិខៅស៊ិងសន បន្ទាប់សម្ថកិច្ចថៃដេញប្រមាញ់ បណ្ដាលឲ្យរថយន្តបុកដើមឈើតែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ ។ បន្ទាប់ឃាត់រថយន្តខាងលើ សម្ថកិច្ចថៃបានរកឃើញពលករខ្មែរខុសច្បាប់ បុរសចំនួន០៨នាក់ និងស្ដ្រី០៤នាក់ តាមចម្លើយសារភាពពលករម្នាក់ប្រាប់អោយដឹងថា ស្រុកកំណើតរស់នៅខេត្តពោធិ៍សាត់ បានចំណាកស្រុកខុសច្បាប់តាមរយៈច្រករបៀងធម្មជាតិ ដោយមានមេខ្យល់នាំផ្លូវចូលប្រទេសថៃ ដោយគិតថ្លៃធ្វើដំណើរម្នាក់ ៣០០០បាត។ ក្រោយពេលសាកសួរពលករទាំងអស់ត្រូវបានសម្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍វាងណាមយ៉េន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2020210511.txt · Last modified: 2020/05/21 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki