website_news:2020210704

ពលករខ្មែរនៅតែបន្តចេញពីប្រទេសថៃខណៈព្រំដែនប្រទេសនេះនៅតែបន្តបិទមិនទាន់មានសញ្ញាណាមួយថាបើក នៅឡើយ

http://peoplenews.asia/ 20-07-2020

ខេត្តបន្ទាយមានជ័យ៖ ស្របពេលដែលប្រទេសថៃនៅបន្ទាត់ព្រំដែនពាក់ព័ន្ធបញ្ហាកូវិដ១៩ ហើយពលករខ្មែរនៅតែ បន្តចាកចេញពីប្រទេសនេះជាបន្តបន្ទាប់ ដោយសារប្រទេសថៃមិនទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ណាមួយឡើយ។ ជាកើស្ដែងនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ បានឲ្យដឹងថា មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ២៩នាក់ ស្រ្តី១០នាក់ និងកុមារ ០១នាក់។ ហើយនៅថ្ងៃដដែលនេះដែរ ក៏មានពលរដ្ឋខ្មែរដែលបន្តវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន ១០៧នាក់ ក្នុងនោះស្ត្រី ៤៧នាក់។ រីឯនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិដូង មានប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្ដាំ ចំនួន៣២ ស្រី១៦នាក់ និងកុមារ០១នាក់។

សូមជម្រាបថា ភាគីថៃនៅតែបន្តបិទទ្វារមិនអនុញ្ញាតអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។ គេ មើលឃើញ ទន្ទឹមនឹងពលករខ្មែរចាកចេញពីប្រទេសថៃ ជបន្តបន្ទាប់ក្នុងនោះក៏មានក៏មានពលករខ្មែរមួយចំនួននៅ តែបន្តព្យាយាមចូលទៅប្រទេសថៃផងដែរ ប៉ុន្តែនៅពេលធ្វើដំណើរចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបាន អជ្ញាធរ និងសមត្តកិច្ចថៃធ្វើការបង្រ្កាប និងបញ្ជូនមកវិញជាបន្តបន្ទាប់។

website_news/2020210704.txt · Last modified: 2020/07/21 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki