website_news:2020210906

ព្រោះតែក្រពះ ពលរដ្ឋជិត១០នាក់បង្ខំចិត្តលួចចូលដីថៃទាំងប្រថុយប្រថាន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៤:៥៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែជីវភាពគ្រួសារ និងក្រពះ ប្រជាពលរដ្ឋចំនួន៩នាក់បង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ បើទោះជាដឹងថាខុសច្បាប់ក៏ដោយ ។ គេមិនទាន់ស្គាល់អត្តសញ្ញាណប្រជាពលរដ្ឋទាំង៩នាក់នៅឡើយទេ គ្រាន់តែដឹងថា បុរសមានចំនួន៧នាក់ និងស្ត្រីមានចំនួន២នាក់ ត្រូវទាហានឈុតខ្មៅថៃកងរយ១២០៥ចាប់ខ្លួនក្នុងស្រុកអារញ្ញ ខេត្តស្រះកែវឈមទឹកដីកម្ពុជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២០។ ពេលសាកសួរ ប្រជាពលរដ្ឋទាំង៩នាក់ប្រាប់សមត្ថកិច្ចថៃថា ពួកគេឆ្លងដែនក្នុងគោលបំណងទៅរកការងារធ្វើនៅផ្សាររុងក្លឿ ស្រុកអារញ្ញ តាមពិតគេដឹងថាអ្នកខ្លះជាអាជីវករធ្លាប់លក់ដូរនៅផ្សាររុងក្លឿ។ទោះបីជាយ៉ាងណា ក្រោយសាកសួរ ប្រជាពលរដ្ឋទាំង៩នាក់ត្រូវសមត្ថកិច្ចស្រុកអារញ្ញាបញ្ជូនទៅប្រគល់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាតាមច្រកកិច្ចព្រមព្រៀងរវៀងខេត្តបន្ទាយមានជ័យកម្ពុជានិងខេត្តស្រះកែវថៃ(ច្រករបៀងអូរបីជាន់)ក្នុងស្រុកអូរជ្រៅដើម្បីពិនិត្យ ឬធ្វើចត្តាឡីស័កបន្ត មុនឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020210906.txt · Last modified: 2020/09/21 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki