website_news:2020211003

លោកជំទាវ ប៉ាង ដានី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំរៀបចំផែនការសកម្មភាព របស់គណៈកម្មធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខរត្តកំពង់ចាម

https://www.pdikampongcham.info/ ២០ ខែតុលា ២០២០ អត្ថបទ៖ ទឹម សំណាង

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា៖ ក្រុមការងារបស់គណៈកម្មធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីការគោរពនូវផែនការក៏ដូចជាធ្វើតាមនូវតួនាទីរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងការជួនដូរមនុស្ស ការលើកឡើងបែបនេះគឺបានធ្វើឡើងក្នុងឱកាស ដែលលោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុង ពិធីបើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គណៈកម្មធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅខរត្តកំពង់ចាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធានអនុប្រធានមន្ទីរ ស្ថាប័នអង្គភាពពាក់ពន្ធ័និងអាជ្ញាស្រុកមួយចំនួនផងដែរ។

នៅក្នុងរបាយការណ៍របស់លោក ចេង ហ៊ាង ប្រធានមន្ទីរការងារខេត្តកំពង់ចាម បានគូសបញ្ជាក់ថា៖ ចំណាកស្រុកទូទាំងខេត្តកំពង់ចាមសរុបមានចំនួន ៨៤.២២៣នាក់ ក្នុងនោះស្រីមានចំនួ ៤០.៧៧៨ នាក់។ នៅក្នុងឆ្នាំ២០២០នេះ ពលករចំណូលស្រុកមានចំនួនសរុប ៤៧១៩នាក់ ស្រី១៧៧៩នាក់ ស្មើនិង ៨៩% នៃចំណូលស្រុកសរុប និងបានរួចផុតពីជម្ងឺឆ្លងកូវីដ១៩ផងដែរ។ ចំពោះបញ្ហាប្រឈមរបសើបេក្ខ ជននិងអ្នកចំណាកស្រុករួមមានបញ្ហាចាញ់បោកមេខ្យល់ការជួញដូរមនុស្ស និងការឆ្លងមេរោគកូវីដ១៩ និងការរំលោភបំពានសិទ្ធ និងផលប្រយោជន៍ផ្សេងៗ។ល៕

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបានលើកសរ សើរចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់ខិតខំសិក្សាស្រាវជ្រាវ ស្វែយល់ពីសកម្មភាព នៃការជួញដូរមនុស្សរហូតឈានដល់សម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងនោះមេខ្យល់ក៏ចាប់ឃាត់ខ្លួនបាន និង ជនរងគ្រោះក៏យើងបានទទួលហើយដែរ។លោកជំទាវក៏បានបនតថា៖ក្រុមការងារបស់គណៈកម្មធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីការគោរពនូវផែនការក៏ដូចជាធ្វើតាមនូវតួនាទីរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងការជួនដូរមនុស្សពិសេសការស្រាវជ្រាវរុករកបន្ត ពពួកក្រុមមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលអនាព្យាបាលស្លុងគំនិតចាញ់បោកពួកគេតាមការសន្យានានា។ ដូច្នេះសូមក្រុមយើងទាំង៦ ត្រូវបន្តសហការណ៍គ្នាឲ្យបានល្អបន្ថែមទៀតសំដៅបង្កើននូវសមត្ថ ភាពការងារឲ្យកាន់តែប្រសើរនិងទទួលបានភាពជោគជ័យជារៀងរហូត។

website_news/2020211003.txt · Last modified: 2020/10/21 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki