website_news:2020211005

ពលការិនីខ្មែររងគ្រោះពីររូប បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចម៉ិញនេះ

http://nokorwatnews.com/ 20-10-2020

ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីខ្មែររងគ្រោះពីររូប (ឈ្មោះ វិន ស៊ា និងឈ្មោះ យួន ស្រីពៅ) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះ MI 608 នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៥៖៣០ នាទីល្ងាច។ ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតបានសម្របសម្រួលទាមទារប្រាក់ខែពីនិយោជក ស្វែងរកការឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ ផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារបរិភោគ ព្រមទាំងចាត់មន្រ្តីជូនពលការិនីទាំងពីរទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕

website_news/2020211005.txt · Last modified: 2020/10/21 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki