website_news:2020211203

សម្តេចតេជោ អំពាវនាវពលករកំពុងធ្វើការនៅប្រទេសថៃកុំភ័យតក់ស្លុត និងស្លន់ស្លោ

https://kampucheathmey.com/local-news/ December 20, 2020 By Dy Bunnara

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងសធ្វើការនៅប្រទេសថៃ សុំកុំមានភាពតក់ស្លុត និងភ័យស្លន់ស្លោហួសហេតុ ទាក់ទិននឹងការណីផ្ទុះជំងឺកូវីដ១៩នៅតំបន់មួយនៃប្រទេសថៃ និងត្រូវមានការជឿជាក់ទៅលើរដ្ឋាភិបាលថៃ។

តាមរយៈសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម ដែលបានផ្សព្វផ្សាយនៅល្ងាចនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍ថា «មានករណីផ្ទុះជំងឺកូវីដ១៩ ចំនួន៥៧៦នាក់ ក្នុង១ថ្ងៃក្នុងតំបន់មួយនៅប្រទេសថៃ។ ប៉ុន្តែសភាពការណ៍នៅប្រទេសថៃមិនមានការធ្ងន់ធ្ងរទេ បើប្រៀបនឹងប្រជាជនថៃដែលមានជាង៦០លាន ប៉ុន្តែបញ្ហានៅប្រទេសថៃគឺបានបង្កើតជាបញ្ហាចិត្តសាស្ត្រនាំឲ្យមានការភ័យខ្លាចដល់កម្មករពិសេសគ្រួសារកម្មករកម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ»។ សម្តេចតេជោបានបន្តថា «ក្នុងសភាពការណ៍បែបនេះ ខ្ញុំអំពាវនាវដល់កម្មករកម្មការិនីនៅប្រទេសសូមទុកចិត្តទុកចិត្តចំពោះរដ្ឋាភិបាលថៃដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះហើយរឿងនេះ ថៃមានបទពិសោធន៍តាំងពីពេលមុនដែលរហូតមកដល់ពេលនេះប្រទេសថៃទើបមានឆ្លង៤៩០៧នាក់ ក្នុងស្លាប់មាន៦០នាក់ប៉ុណ្ណោះ ដែលចាត់ទុកជាប្រទេសដែលអាចគ្រប់គ្រងបានល្អ»។

សម្តេចសង្ឃឹមថា បងប្អូនយើងជឿទុកចិត្តទៅលើសមត្ថភាពការដោះស្រាយរបស់រដ្ឋាភិបាលថៃរបស់សមត្ថកិច្ចពាក់ព័ន្ធថៃមិនគួរចាកចេញពីប្រទេសថៃនៅពេលលថៃមានការលំបាក។ យើងត្រូវស្រលាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អគ្រាលំបាក។ ដូច្នេះគួរស្នាក់នៅទីនោះម្ខាងរក្សានៅការពារខ្លួននៅនឹងកន្លែងដោយមានការការពារជាចាំបាច់ពីសំណាក់ប្រទេសថៃផ្តល់លទ្ធភាពការពារខ្លួន និងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់ដែលនឹងនាំមកដល់នូវការនាំចូលប្រសិនបើមានអាចនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង។ ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវដល់ឪពុកម្តាយប្តីប្រពន្ធឬកូន ដែលមានសាច់ញាតធ្វើការនៅប្រទេសថៃសូមលើកតឹកចិត្តដល់ឪពុកម្តាយប្តីប្រពន្ធឬកូននិងបង្អូនដែលរស់នៅទីនោះរស់នៅទីនោះបន្តទៀតដើម្បីខិតខំធ្វើយ៉ាងណារក្សាការងារធ្វើរបស់យើងនៅទីនោះហើយសង្ឃឹមថាបងប្អូននឹងបន្តធ្វើការងារនៅទីនោះជាមួយនឹងប្រជាជនថៃ។ សម្តេចបានបន្តទៀតថា«ប្រសិនបើយើងចល័តចេញពីកង្លែងមួយទៅកន្លែងមួយគឺពិតជាមិនល្អទេដូច្វេះកុំអាលចូលមកក្នុងប្រទេសហើយរយៈពេលនេះបងប្អូនចំនួនដែលចូលក្នុងប្រទេសថៃស្របច្បាប់ក្តី ដោយមិនស្របច្បាប់ក្តីសូមពន្យាការចូលប្រសិនចូលទៅចាំបាច់ណាស់ចូលដោយខុសច្បាប់កាន់តែលណបាកហើយថៃចាប់បញ្ជួនមកវិញនិងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ»។

សម្តេចបានបញ្ជាក់ថា «ខ្ញុំបានពិភាក្សាជាមួយក្រសួងសុខាភិបាលសម្តេចក្រឡាហោមសខេង អគ្គមេបញ្ជាការ និងក្រសួងការពារជាតិឲ្យមានការរៀបចំធ្វើចត្តាឡីស័កនៅតាមខេត្ត។ហើយថ្ងៃនេះខ្ញុំបានបញ្ចេញថវិកាចំនួន៥០លានរៀល ក្នុង១ខេត្តបន្ថែមពីលើថវិកាដែលមានពីមុនរួចហើយដើម្បីឲ្យខេត្តមានលទ្ធភាពធ្វើចត្តាឡីស័កក្នុងស្ថានភាពធម្មតា។មិនអាចឲ្យចូលក្នុងផ្ទៃប្រទេសដោយមិនមានការធ្វើត្រួតពិនិត្យសំណាកនិងការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមព្រំដែននោះទេ។ ដូចនេះបងប្អូនដែលមានបំណងចូលមកប្រទេសវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃតាមព្រំដែននិងយកសំណាកទៅធ្វើវិភាគ។ បើលទ្ធផលអវិជ្ជមានទើបអាចអនុញ្ញាតឲ្យចាកចេញបាន»។ បើតាមសារព័ត៍មានបរទេសបានឲ្យដឹងថាប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៥០០ ករណីក្នុងចំណោមពលករចំណាកស្រុកនៅកណ្តាលនៃឧស្សាហកម្មអាហារសមុទ្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ១៩ ខែធ្នូ ដែលជាការកើនឡើងដ៏ធំបំផុតមួយក្នុងរយៈពេលមួយថ្ងៃ នៅក្នុងប្រទេសដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺនេះអស់ជាច្រើនខែ ។

ការផ្ទុះឡើងនេះបានលេចចេញនៅក្នុងខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីនៃទីក្រុងបាងកកដែលមានករណីឆ្លងចំនួន ៤ ករណីនៅផ្សារបង្គាមួយកាលពីថ្ងៃសុក្រ ។ ករណីដំបូងគឺស្ត្រីអាយុ ៦៧ ឆ្នាំជាអាជីវករលក់ដូរនៅផ្សារនោះ ។ បើតាមលោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង បានប្រាប់សន្និសីទសារព័ត៌មានថា ករណីថ្មីចំនួន ៥១៦ ករណីត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដដែលរួមមានកម្មករចំណាកស្រុកចំនួន ១,១៩២ នាក់ ។ លោកបានបន្តថាជាង ៩០ ភាគរយមិនបង្ហាញរោគសញ្ញា ។

គួរបញ្ចាក់ថាសរុបមកមានករណីថ្មីជាង ៥៥០ ករណីត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ទៅជាង ៤,៨០០ ករណី ខណៈមនុស្ស ៦០ នាក់បានស្លាប់នៅក្នុងប្រទេសដែលមានប្រជាជន ៧០ លាននាក់ ៕ សំអឿន

website_news/2020211203.txt · Last modified: 2020/12/21 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki