website_news:2020211208

ដំណឹងល្អ! មិនមានពលករខ្មែរឆ្លងកូវីដ១៩ ដែលកំពុងផ្ទុះឡើងនៅខេត្តសាមុតសាខន ប្រទេសថៃនោះទេ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០

(ភ្នំពេញ)៖ មកដល់ម៉ោងនេះ តាមការផ្តល់ព័ត៌មានបឋមពីស្ថានភាពឆ្លងរីករាលជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុតសាខន ប្រទេសថៃ អ្នកឆ្លងជំងឺមានចំនួន ៦៩៤នាក់ហើយ ហើយអ្នកដែលឆ្លងប្រមាណ ៩០ភាគរយ ជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា និង១០ភាគរយ ជាពលរដ្ឋថៃ។ សេចក្តីរាយការណ៍បានកត់សម្គាល់ថា ក្នុងចំណោមអ្នករកឃើញឆ្លងជំងឺកូវីដ១៩ ទាំងជិត ៧០០នាក់នោះ មិនមានពលករខ្មែរនោះទេ។ ដោយឡែក ពាក់ព័ន្ធនឹងការបិទខេត្តសាមុតសាខន គឺពលករខ្មែរដែលធ្វើការនៅទីនោះ មិនអនុញ្ញាតឲ្យចាកចេញនោះទេ និងទាំងអ្នកក្នុងខេត្តទាំងមូល ត្រូវបិទរយៈពេល ១៤ថ្ងៃ។ ក្នុងករណី មានការឆ្លងខេត្តអំឡុងពេលនេះ ត្រូវបានពិនិត្យយ៉ាងលម្អិត និងចាត់ទុកជាករណីខុសច្បាប់៕

website_news/2020211208.txt · Last modified: 2020/12/21 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki