website_news:2020211209

ថៃនឹងធ្វើតេស្ត មនុស្ស១ម៉ឺននាក់ ក្រោយមានករណី ជម្ងឺកូវីដ១៩ កើនឡើងខ្លាំង

https://dap-news.com/international/ ByRC105 Posted on December 20, 2020

បរទេស៖ ប្រទេសថៃគ្រោងធ្វើតេស្តប្រជាជនជាង១ម៉ឺននាក់ ក្រោយមានករណីឆ្លងជម្ងឺកូវីដ១៩ប្រចាំថ្ងៃ លើសចំនួន៥០០ករណី ដែលភាគច្រើន គឺកើតមាននៅក្នុងចំណោមកម្មករចំណាកស្រុក ពាក់ព័ន្ធជាមួយផ្សារបង្គាមួយកន្លែងនៅជិតរាជធានី នេះបើតាមសម្តីរបស់មន្ត្រីថៃមួយរូប នៅថ្ងៃអាទិត្យនេះ។ អ្នកនាំពាក្យឲ្យក្រុមការងារ ជម្ងឺកូវីដ១៩របស់ប្រទេសថៃ បាននិយាយប្រាប់សន្និសីទកាសែតមួយថា នៅត្រឹមថ្ងៃពុធ អាជ្ញាធរមានបំណងធ្វើតេស្តចំនួន១០.៣០០ នៅក្នុងខេត្ត Samut Sakhon ជាទីមានការផ្ទុះឆ្លងខ្លំាង និងខេត្តនៅក្បែរនោះមួយចំនួន ដូចជាខេត្ត Samut Songkhram ខេត្ត Nakhon Pathom និងខេត្ត Taweesin Wisanuyothin ជាដើម។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនំាពាក្យរូបនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “លទ្ធផលរកឃើញករណីថ្មី នឹងនៅតែបន្តនៅក្នុងបណ្ដាខេត្តមានចំនួន ជាជាក់ស្តែងនៅទូទាំងប្រទេស”៕ ប្រែសម្រួល៖ប៉ាង កុង

website_news/2020211209.txt · Last modified: 2020/12/21 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki