website_news:2020220501

ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឺងលេខ១៣៩៦សជណ ដើម្បីពង្រឹងការងារព្រំដែននិងពង្រឹងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្

http://cambodiapolice.com/policekh/ 5:39 pm 21 ឧសភា 2020

បន្ទាយមានជ័យ ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៧សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក-លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង៣២ និងនាយ នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា៖ នៅខេត្តបន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញមានការឆ្លៀតចេញ ប្រជាពលរដ្ឋយើងពីក្នុងទៅក្រៅ បើពិនិត្យពីទិដ្ឋភាពច្បាប់ការដែលប្រជាពលរដ្ឋចេញទៅប្រទេសជិតខាងនេះគឺខុសច្បាប់ ដោយសារតែចាញ់បោកមេខ្សល់ លួចឆ្លងដែនដោយខុសច្បាប់ ។ បើទោះបីជារាជរដ្ឋាភិបាលថៃបានចាប់ផ្តើមប្រកាសឲ្យធ្វើចរាចរណ៍ឡើងវិញនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែនៅតាមព្រំដែនស្ថិតនៅមានសកម្មភាពបិទដដែលទេ ។ ដូច្នេះប្រទេសថៃត្រូវបានដំណើរការ ឯចរន្តនៃការងារក៏ត្រូវបានដំណើរការឡើងវិញ ពលករខ្មែរយើង ដែលមកស្រុកកំណើត ត្រូវបានបងប្អូនឬថៅកែថៃ បានទំនាក់ទំនងឲ្យត្រឡប់ទៅវិញដោយចាត់មនុស្សមានទាំងមធ្យបាយមកចាំទទួល ដោយគាត់ធ្លាប់ធ្វើការនៅទីនោះត្រូវបានត្រឡប់ធ្វើការវិញ គឺទៅដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកវិញ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ ដើម្បីទប់ស្កាត់ចេញ ចូលឆ្លងដែនដោយខុសច្បាប់តាម ច្រករបៀងតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង នគរបាលប៉ុស្តិ៍ការពារព្រំដែន ក៏ដូចជាការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន គឺត្រូវតែស្រាវជ្រាវរកឲ្យឃើញមេខ្សល់ដែលចលនាអូសទាញប្រជាជនខ្មែរឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង ។ ដើម្បីការងារទទួលបានជោគជ័យ នគរបាលប៉ុស្តិ៍ការពារព្រំដែនត្រូវធ្វើការងាររដ្ឋ និងការងាល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង តាមខ្សែបន្ទាត់ព្រំដែន ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានណែនាំដល់នគរបាលវរសេនាតូចទាំង៤ និងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស ត្រូវសហការគ្នាក្នុងការទប់ស្កាត់នូវការឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរយើង និងសហការជាមួយសមត្ថកិច្ចថៃ ក្នុងការស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដែលអូសទាញពលករខ្មែរឲ្យឆ្លងដែនដោយខុសច្បាប់នោះផងដែរ ៕

website_news/2020220501.txt · Last modified: 2020/05/25 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki