website_news:2020220506

យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការពារការរីករាលដាលនៅជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពលករខ្មែរ១១០នាក់ ត្រូវបានយោធាឈុតខ្មៅថៃចាប់ និងបញ្ជូនមកប្រទេសកម្ពុជាវិញ

http://neakmeasnews.com/ Thu,21 May 2020 (Time 04:42 PM) ដោយ ៖ សហការី

(ខេត្តបាត់ដំបង):ស្រុកសំពៅលូន ពលករខ្មែរប្រុស់,ស្រី,ក្មេងចាស់ចំនួន១១០ បានលួចឆ្លងដែនចូលទៅប្រទេសថៃដើម្បីរកការងារធ្វើខណៈប្រទេសថៃកំពុងមានការរឹតបន្តឹងតាមច្រករបៀង នៅក្នុងភូមិសាស្ត្រក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី តាមរបាយការណ៍របស់ទាហានថៃឈុតខ្មៅលេខ១៣០២ដែលបានចាប់ពលករខ្មែរបញ្ជូនទៅទាហានថៃឈុតខ្មៅ វរសេនាធំលេខ១៣ ហើយបញ្ជូនពលករខ្មែរមកឲ្យកម្លាំងនគបាលប៉ុស្តិ៍ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន ៨១៧ បានឲ្យសារព័ត៍មានដឹងថា ក្រោយពីបានទទួលព័ត៍មានពីកម្លាំងយោធាឈុតខ្មៅថៃ លោកបានរៀបចំកម្លាំង ដើម្បីចូលទៅទទួលពលករខ្មែរ ដែលមានចំនួនសរុបទាំងអស់ ចំនួន១១០នាក់ ស្រី៤៥នាក់ ក្មេង៤នាក់ ស្រី២នាក់ ប្រុស៦១នាក់ ក្រោយពីបានសាកសួររួចរាល់កម្លាំងនគបាលប៉ុស្តិគីឡូ១៣ បានបញ្ជូនពលករខ្មែរខាងលើទៅកងឯកភាពរដ្ឋបាលស្រុកសំពៅលូន ក្នុងវិទ្យាល័យសំពៅលូន ដើម្បីផ្តល់ឲ្យមន្ត្រីជំនាញចិត្តាឡីស័ក ធ្វើការត្រួតពិនិត្យសុខភាពជាមួយគ្នានេះដែរ។

ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងនគរបាលខេត្តបាត់ដំបង លោកមេបញ្ជាការរងសឹករងខេត្តបាត់ដំបង និងមានការចូលរួម អភិបាលរងស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្នុងស្រុក គ្រប់ស្ថាប័នបានធ្វើការអប់រំណែនាំដល់ពលករខ្មែរទាំង១១០នាក់ អំពីផលប៉ះពាល់ នៃ ការលួចឆ្លងដែនដោយខុសច្បាប់ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ មិនឲ្យឆ្លងដែន ចូលទៅប្រទេសនានាទៀត ដែលនៅជាប់ព្រំប្រទល់ ក្នុងគោលបំណងបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងឲ្យពួកគាត់ រង់ចាំរាជរដ្ឋាភិបាលថៃ បើកច្រកចេញចូល ចាំពួកគាត់នាំគ្នាចូលទៅ ក្រោយពេលធ្វើការអប់រំរួច បានឲ្យពួកគាត់ វិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។

website_news/2020220506.txt · Last modified: 2020/05/25 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki