website_news:2020220610

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃ ចំនួន ១៣នាក់

https://www.facebook.com/GDIOfficial 19-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃ ចំនួន ១៣នាក់ និងពលរដ្ឋថៃចាកចេញមានចំនួន ០១នាក់។ ដោយឡែកពលករខាងលើ ដែលអាជ្ញាធរថៃចាប់បញ្ជូនមកពី ខេត្តសុងខ្លា ភាគខាងត្បូង នៃប្រទេសថៃ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ អំពីច្បាប់ឆ្លងកាត់ព្រំដែន និងការទប់ស្កាត់ ការពារជម្ងឺឆ្លង Covid-19 បន្ទាប់មកប្រគល់ជូនក្រុមចត្តាឡីស័ក យកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងតាមដានសុខភាពពួកគាត់បន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕

website_news/2020220610.txt · Last modified: 2020/06/22 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki