website_news:2020220703

ពលករជាប់ពន្ធនាគារស្រុកថៃពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងត្រូវបានប្រគល់អោយភាគីកម្ពុជាវិញ

http://nokorwatnews.com/ 21-07-2020

ខេត្តឧត្ដរមានជ័យ៖ ពលករលបលួចឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃចំនួន៣នាក់ ត្រូវបាន ជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំទៅ៣ឆ្នាំ ត្រូវបានអាជ្ញាធរថៃ បញ្ជូនប្រគល់អោយភាគីកម្ពុជាវិញ នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា វេលាម៉ោង ១២៖២៤នាទី អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ ០៣នាក់ តាមច្រកអន្តរជាតិជាំ មានឈ្មោះ ដូចខាងក្រោម៖

ទី១. ឈ្មោះ កង តូង ភេទប្រុស អាយុ ៤៤ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ចាប់ខ្លួនកាលពីថ្ងៃទី ១៤.១០.២០១៨)។

ទី២. ឈ្មោះ ឈុន ចាន់រី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត(ចាប់ខ្លួនកាលពីថ្ងៃទី ១៣.០៣.២០១៨)។

ទី៣. ឈ្មោះ ឈឿម កាយ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ចាប់ខ្លួនកាលពីថ្ងៃទី ២៧.០៨.២០១៧)។

អ្នកទាំង០៣ ជាប់គុកនៅខេត្តស៊ីសាកេតប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃ ចូលតាមច្រកវាលខ្សាច់។ដោយសមត្ថកិច្ចលម្ពុជាបានធ្វើការអប់រំរួចអោយត្រឡប់ទៅស្រុកកំណើតរាងៗខ្លួន៕ដោយ៖ប៉ែន នួន

website_news/2020220703.txt · Last modified: 2020/07/22 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki