website_news:2020220705

ពលរដ្ឋខ្មែរម្នាក់អាជ្ញាធរថៃបញ្ជូនមកស្រុកវិញបន្ទាប់ដោះលែងពីពន្ធនាគារ

https://www.rasmeinews.com/ July 21, 2020, 7:59 PM

ដោយបាយ័ន/ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ត្រូវភាគីអាជ្ញាធរថៃបានបញ្ជូនមកស្រុកវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ ពិធីប្រគល់នឹងទទួលប្រជាពលរដ្ឋខ្មែរនេះបានធ្វើឡើងនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាពលរដ្ឋខ្មែរម្នាក់ដែលអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញនោះគឺមានឈ្មោះ កង តូង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ឈ្មោះ កង តូង ត្រូវបានចាប់ខ្លួនថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅពីបទឆ្លងដែនកាប់ឈើក្រញូង។ ឈ្មោះនេះដោយចូលតាមច្រកវាលខ្សាច់ហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃចាប់តាំងពីពេលនោះរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះទើបដោះលែងឱ្យមានសេរីភាព ហើយបញ្ជូនមកស្រុកកំណើតវិញ៕S/

website_news/2020220705.txt · Last modified: 2020/07/22 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki