website_news:2020220706

ពលករ១៣នាក់ ចាញ់បោកមេខ្យល់កុំតែបាន វរសេនាតូចព្រំដែនគោក ៨១៥ ឃាត់ទាន់ពេល

http://kampucheathmey.com/ 21/7/2020 10:47 Pm

បន្ទាយមានជ័យ ៖ តើមកពីល្បិចមេខ្យល់ខ្ពស់ ឬ យ៉ាងណាទើបធ្វើឲ្យពលករចំនួន១៣នាក់ មានស្រី៦នាក់ ក្នុងនោះមានក្មេងផងដែរនោះ ត្រូវបានមេខ្យល់ប្រើល្បិចថានឹងយកទៅរកការងារកន្លែងល្អៗធ្វើនៅស្រុកថៃទាំងប្រទេសគេបិទតាមព្រំដែនសូម្បីតែសត្វចូលមិនបានផងនោះ កុំតែបាននគរបាលវរសេនាតូចព្រំដែនគោគ ៨១៥ ឃាត់កំពុងធ្វើដំណើរឆ្លងកាត់តាមព្រំដែនក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពលករទាំង១៣នាក់ នោះបំរុងទៅរកការងារធ្វើដោយខុសច្បាប់ នៅប្រទេសថៃ ល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។ លោក សួង សៅ មេបញ្ជាការ វរសេនាតូចព្រំដែនគោគ ៨១៥ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំងវរសេនាតូចព្រំដែនគោក៨១៥ទាំងអស់ ត្រូវបង្ក្រាបបទល្មើសផ្សេងៗ ពិសេសពលករលួចឆ្លងដែនតាមរយៈមេខ្យល់ទៅរកការងារខុសច្បាប់នៅស្រុកថៃឲ្យបានតឹងរ៉ឹង និងរួមគ្នាធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារជំងឺកូវីត១៩ រាតបាតពេញពិភពលោកពិសេសប្រទេថៃ ធ្វើឲ្យជនជាតិថៃ កើតជំងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថា ជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយប្រជាជនថៃនៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាជានិច្ច។ អ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។ សព្វថ្ងៃនេះ សមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរដែលលបលួចចូលឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃខុសច្បាប់ខ្លាំងសំបើមណាស់ ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីរយ១៩ នេះ។

លោក សួង សៅ បានបញ្ជាក់ឲ្យដឹងទៀតថា ពលករទាំងចំនួន ១៣នាក់ស្រី ៦នាក់ ក្នុងនោះក៏មានកុមារផងពួកគាត់មកពីខេត្ដចំនួន៥ គឺបន្ទាយមានជ័យ ម្នាក់បាត់ដំបង៧នាក់ ស្រី០៤នាក់ កំពង់ធំ ៣នាក់ ស្រីម្នាក់ ស្វាយរៀងម្នាក់ កំពង់ឆ្នាំងម្នាក់ ស្រីម្នាក់ និងបានបញ្ជូនពួកគាត់ទៅទីបញ្ជាការប៉ុស្តិ៍ដើម្បីសួរនាំ។ កម្លាំងប៉ុស្តិ៍ចំបក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេង និងកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ បានធ្វើការអប់រំណែនាំស្ដីអំពីការឆ្លងរាលដាលរបស់ COVID-19 ផលប៉ះពាល់ការធ្វើចំណាកស្រុកខុសច្បាប់ និងបានធ្វើកិច្ចសន្យាពួកគាត់បញ្ឈប់ការឆ្លងដែលខុសច្បាប់ទៀត រួចបានបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កទី១ វិទ្យាល័យម៉ាឡៃ ដើម្បីពិនិត្យសុខភាពផងដែរ៕ គង្គា

website_news/2020220706.txt · Last modified: 2020/07/22 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki