website_news:2020220902

កិច្ចប្រជុំត្រួតពិនិត្យការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកោះកុង

https://gdlf-kh.com/ 2020/09/22/ Kao sophy ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួយដូរមនុស្សខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកោះកុង។ លោកអភិបាលរងខេត្ត បានសំណូមពរលោក លោកស្រី ដែលជាសមាជិកលេខាធិការដ្ឋាន ទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកោះកុង និងលើកទិសដៅអនុវត្តបន្ត អោយទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារស្របតាមផែនការ ដែលបានគ្រោងទុក និងស្របតាមស្ថានភាពជាក់ស្តែង៕

website_news/2020220902.txt · Last modified: 2020/09/22 14:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki