website_news:2020220903

លោក អ៊ុ រាត្រី ចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ

https://grandnewsasia.com/ 21-09-2020

បន្ទាយមានជ័យ៖ អគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យមានជ័យ បាននឹងកំពុងរៀបចំជួសជុលកែលម្អ ធ្វើរបងព័ទ្ធជុំវិញ ដើម្បីធ្វើជាទីកន្លែងមណ្ឌលចត្តាឡីស័កទទួលបងប្អូនប្រជាពលរដ្ឋមាតុភូមិនិវត្តន៍មកពីប្រទេសថៃ (ដោយសារសាលារៀនជាកន្លែងចត្តាឡីស័ក ត្រូវដំណើររៀនសូត្រឡើងវិញ) ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំជាមួយក្រុមការងារ ចុះពិនិត្យមើលផ្នែកខាងក្នុង និងបរិវេណជុំវិញ ដើម្បីជួសជុលរៀបចំជាបន្ទាន់ឲ្យក្លាយជាកន្លែងមានសុវត្ថិភាព និងផាសុខភាព បរិស្ថានស្អាត សម្រាប់ក្រុមការងារទទួលប្រជាពលរដ្ឋដែលត្រឡប់មកជារៀងរាល់ថ្ងៃ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋត្រឡប់មករង្វង់មធ្យម១០០ នាក់តាមច្រកអូរបីជាន់ ។

website_news/2020220903.txt · Last modified: 2020/09/22 14:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki