website_news:2020220908

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 17-09-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ សុខ មុំ ភេទស្រី អាយុ ៤០ឆ្នាំ, ២-ឈ្មោះ តុប សុភី ភេទស្រី អាយុ ៣២ឆ្នាំ, ៣-ឈ្មោះ ឯក រីម ភេទស្រី អាយុ ៤២ឆ្នាំ, ៤-អោក ស្រីឡេង ភេទស្រី អាយុៈ១៨ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រកនូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃនៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាតនិងអ្នកបើកបររថយន្តចំនួន០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020220908.txt · Last modified: 2020/09/22 14:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki