website_news:2020221004

ពលករម្នាក់ដែលត្រូវបានក្រុមហ៊ុនមួយនាំទៅធ្វើការនៅប្រទេសជប៉ុនប្តឹងទារលុយពីក្រុមគ្រួសារពេលនេះបានដោះស្រាយហើយ

https://gdlf-kh.com/ 21/10/2020 Sam Sophearum កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ករណីពលករម្នាក់ឈ្មោះ យុង ពែក ភេទប្រុស នៅស្រុកបរិបូណ៌ បានបាត់ខ្លួន នៅប្រទេស ជប៉ុន ហើយត្រូវក្រុមហ៊ុននាំចេញប្តឹងទារលុយពីក្រុមគ្រួសារទៅតុលាការ ។ ករណីនេះការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានហៅមកសម្ភាសន៍ រួចហើយដោយបានអោយដឹងថា ប្តីគាត់បានទៅធ្វើកម្មករនៅប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនAsean Human Support (មានទីតាំងភ្នំពេញ) តាំងពីខែ មីនា ឆ្នាំ២០២០ ដោយបានបង់លុយអោយក្រុមហ៊ុនសរុបជាង ៦០០០ដុល្លារ រួចហើយ។ ក្រោយមកប្តីនាងបានទូរស័ព្ទប្រាប់ថាថៅកែ វាយធ្វើបាបពិបាករស់នៅ ហើយក៍បាត់ដំណឹងរហូតដល់ ០៣ខែ ស្រាប់តែក្រុមហ៊ុន មកប្តឹងនាងនៅតុលាការថា ប្តីនាងរត់ចេញ ហើយទារលុយពីនាងរហូតដល់ ១៥០០០ដុល្លារ ដោយមិនបានជួយរកប្តីនាងទេ។ករណីនេះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នាងបានទៅបំភ្លឺរួច ខាងក្រុមហ៊ុនសុំដកពាក្យវិញហើយ។ ចំនែកជំនាញក៍បានទាក់ទងទៅក្រសួង ដើម្បីអន្តរាគមន៍រកប្តីគាត់រួចហើយដែរ ៕

website_news/2020221004.txt · Last modified: 2020/10/22 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki