website_news:2020221006

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលករទាំងអស់កុំចាញ់បោកមេខ្យល់ធ្វើការចំណាកស្រុកដោយប្រថុយប្រថាន

https://grandnewsasia.com/ 22-10-2020

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នជំងឺឆ្លងកូវីដ-១៩ ហើយការពារឱ្យបានកុំនាំមេរោគកូវីដ-១៩ មកឱ្យគ្រួសារ និងសហគមន៍រស់នៅរបស់ខ្លួនឱ្យសោះ។ លោក បានថ្លែងបន្តផ្តាំផ្ញើដល់ពលករទាំងអស់កុំចាញ់បោកមេខ្យល់ចេញទៅធ្វើការនៅប្រទេសថៃ ដោយធ្វើការបង់លុយឱ្យជនខិលខូចទាំងនោះ ខ្លះទារយកលុយមុនចំនួន១០០$ ខ្លះ២០០$ ជាថ្នូរបានការងារធ្វើនៅក្រៅប្រទេស។ ទន្ទឹមនោះផងដែរ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់តស៊ូជម្នះឧបសគ្គនេះ កុំដោយសារតែជួបខ្វះខាតក្នុងជីវភាព បែរជាត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតរបស់ខ្លួន ទៅកាន់ប្រទេសគេនោះ ដោយធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្នុងស្ថានភាពនេះ មានជំងឺឆ្លងកូវីដ-១៩ នៅទូទាំងសកលលោកផង និងជួបគ្រោះទឹកជំនន់ផង ត្រូវនាំគ្នារស់នៅក្នុងស្រុក ហើយខិតខំត្រៀមលក្ខណៈជាមុន ដើម្បីបង្កបង្កើនផលកសិកម្មវិញ រកស៊ីតក់ៗពេញបំពង បានរស់នៅជួបជុំគ្រួសារ៕

website_news/2020221006.txt · Last modified: 2020/10/22 14:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki