website_news:2020230102

ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ ទៅរស់នៅប្រទេសម៉ាឡេស៊ី ត្រូវស្វាមីវាយធ្វើបាប ក៏សម្រេចចិត្តមកប្រទេសកម្ពុជាវិញ

http://www.cen.com.kh/archives/ January 23, 2020

កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី ២២ មករា ២០២០ បានឲ្យតដឹងថា យោងលិខិតលេខ ០១៦ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នើរអោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងជួយស៊ើបអង្កេតស្រាវជ្រាវរកកុមារាពីរនាក់ ដែលសង្សួ័យថា ត្រូវម្ដាយយកពីប្រទេសម៉ាឡេស៊ី មកកម្ពុជា កំពុងស្នាក់នៅក្នុងខេត្តកោះកុង ។

ក្រោយពីបានទទួលសារលិខិត ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត បានកម្លាំងជំនាញការិយាល័យប្រឆាំកការជួញដូរមនុស្ស និងការពារអនីតិជន ចុះស្រាវជ្រាវ ក៍បានជួបម្ដាយឈ្មោះ Saliha Binti Salleh និងកុមារាទាំងពីរ ៖ ១.ឈ្មោះ Muhammad Paqih Fidin Bin Mahama Amza អាយុ ៣ ឆ្នាំ ។ ២. ឈ្មោះ Muhammad Umer Alhaliz Bin Mahamad Amzar អាយុ ៤ ឆ្នាំ ។ ត្រូវបានម្តាយយកមក ស្នាក់នៅផ្ទះជីដូនជីតា របស់ពួកគេក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នៅពេលកម្លាំងសមត្ថកិច្ចជំនាញយើង ហៅមកសាកសួរ ម្ដាយក្មេងប្រុសទាំងពីរបានបំភ្លឺប្រាប់ថា ៖ ខ្លួនជាជនជាតិខ្មែរឥស្លាម បានទៅរស់នៅប្រទេសម៉ាឡេស៊ី ជាមួយឪពុកម្ដាយបង្កើត តាំងពីអាយុ ៤ឆ្នាំ មកម្លេះ ពីព្រោះពួកគាត់ទៅរកស៊ីនៅទីនោះ រហូតដល់ឆ្នាំ ២០១៥ ខ្លួនបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ អាំ ហ្សិត អាយុ ២៨ ឆ្នាំ មានទីលំនៅ ខេត្ត ប៉ាហាំង ប្រទេសម៉ាឡេស៊ី រស់នៅជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំ មានកូនចំនួន ៣នាក់ ស្រី ១នាក់ ប្ដីរបស់ខ្លួនបានជួលផ្ទះសំណាក់ និងសណ្ឋាគារដើម្បីស្នាក់នៅហើយចេញទៅបាត់ៗ លុះត្រឡប់មកវិញរករឿងឈ្លោះវាយខ្លួន និងកូននឹងបានដកដាវភ្ជង់គំរាមសម្លាប់ ស្ទើររាល់ថ្ងៃ ដោយហាមមិនអោយខ្លួន និងកូនចេញទៅក្រៅបន្ទប់ និងមិនអោយខ្លួនជួបនឹងឪពុកម្ដាយរបស់ខ្លួនទៀត ពេលឈ្លោះគ្នាម្ដងៗខ្លួនបានទៅប្ដឹងសមត្ថកិច្ចម៉ាឡេស៊ីដែរ តែគេមិនបានដោះស្រាយអោយខ្លួនទេ ពីព្រោះខ្លួនជាជនអន្តោប្រវេសន៍ ។

ដោយអត់ទ្រាំនឹងទង្វើបែបនេះពុំបាន ខ្លួនក៏នាំកូនប្រុស ពីរនាក់យកស្រុកខ្មែរ ដោយបានធ្វើការសំណូមពរដល់សមត្ថកិច្ចយើងថា ខ្លួននឹងកូនមិនត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញទេ សុខចិត្តរស់នៅស្រុកខ្មែរវិញ និងមិនប្ដឹងផ្ដល់អ្វីទាំងអស់ បច្ចុប្បន្ននារីកំពុងពពោះទារកអាយុ ៩ ខែ ៕ ដោយ៖កូឡាប

website_news/2020230102.txt · Last modified: 2020/01/23 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki